Omnan.
វប្បធម៌ភាសាខ្មែរ

ពិធីបុណ្យចូលឆ្នាំចិន ២០២៦

ការចាប់ផ្តើមថ្មី និងលាភសំណាងថ្មី

Kimkorng Mao
ពិធីបុណ្យចូលឆ្នាំចិន ២០២៦

មិនបាច់មើលប្រតិទិន ក៏ដឹងថាដល់រដូវចូលឆ្នាំចិនដែរ ព្រោះតាមចិញ្ចើមផ្លូវចាប់ផ្ដើមមានលក់ផ្កាអង្គាសីល និងអាំងប៉ាវក្រហមៗព្រោងព្រាត។

ក្រឡេកមើលទិដ្ឋភាពជុំវិញខ្លួន ភាពមមាញឹកនៃការរៀបចំផ្ទះសម្បែង និងការរើសទិញរបស់សែនព្រេន បានក្លាយជាផ្នែកមួយនៃសេចក្ដីសុខតាមបែបប្រពៃណីរបស់បងប្អូនខ្មែរសែស្រឡាយចិនទៅហើយ។ ចូលឆ្នាំចិនមិនមែនគ្រាន់តែជារឿងសាសនា ឬជំនឿតែម្យ៉ាងទេ តែវាជាពេលវេលានៃការជួបជុំគ្រួសារ និងការចាប់ផ្ដើមជាថ្មី់។

លាហើយឆ្នាំម្សាញ់ ស្វាគមន៍ឆ្នាំសេះ បើមានរឿងមិនល្អកាលពីឆ្នាំចាស់ គឺទុកឱ្យវាទៅជាមួយឆ្នាំម្សាញ់ទៅ ហើយត្រៀមខ្លួនមកទទួលលាភសំណាងថ្មីដែលនឹងហោះមកដូចល្បឿនសេះអញ្ចឹង។

ចែករំលែកអត្ថបទនេះ