Omnan.
បច្ចេកវិទ្យាភាសាខ្មែរ

ChatGPT ចាប់ផ្ដើមដាក់ផ្ទាំងពាណិជ្ជកម្ម

ChatGPT ចាប់ផ្ដើមដាក់ពាណិជ្ជកម្មលើគណនីឥតគិតថ្លៃ ចាប់ពីខែកុម្ភៈ ឆ្នាំ ២០២៦ នេះតទៅ

Kimkorng Mao
ChatGPT ចាប់ផ្ដើមដាក់ផ្ទាំងពាណិជ្ជកម្ម

ក្រុមហ៊ុន OpenAI បានប្រកាសជាផ្លូវការនូវការដាក់សាកល្បងផ្ទាំងពាណិជ្ជកម្មនៅក្នុងកម្មវិធី ChatGPT ចាប់ពីថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០២៦ នេះតទៅ។

ចំណុចសំខាន់ៗ៖

  • អនុវត្តចំពោះអ្នកប្រើប្រាស់ប្រភេទ Free និង Go (ប្រភេទមិនបង់ប្រាក់)។ សម្រាប់អ្នកប្រើប្រាស់បង់ប្រាក់ (Plus, Pro, Team, Enterprise) នឹងមិនមានពាណិជ្ជកម្មឡើយ។
  • ពាណិជ្ជកម្មនឹងបង្ហាញនៅផ្នែកខាងក្រោមនៃចម្លើយរបស់ ChatGPT ដោយមានបិទស្លាកថា "Sponsored" ដើម្បីឱ្យអ្នកប្រើប្រាស់ដឹងច្បាស់។
  • អ្នកប្រើប្រាស់អាចជ្រើសរើស "បិទ" ពាណិជ្ជកម្មបាន ប៉ុន្តែចំនួនសារដែលត្រូវសួរសរុបប្រចាំថ្ងៃនឹងត្រូវកាត់បន្ថយមកតិចជាងមុន។
  • OpenAI បញ្ជាក់ថា ការដាក់ពាណិជ្ជកម្មនេះនឹងមិនប៉ះពាល់ដល់ខ្លឹមសារនៃចម្លើយដែល AI បង្កើតឱ្យនោះទេ ហើយព័ត៌មានឯកជនរបស់អ្នកប្រើប្រាស់ក៏មិនត្រូវបានចែករំលែកទៅឱ្យក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មដែរ។

នេះជាជំហានថ្មីរបស់ OpenAI ក្នុងការស្វែងរកចំណូលបន្ថែមពីអ្នកប្រើប្រាស់រាប់រយលាននាក់ដែលកំពុងប្រើប្រាស់សេវាកម្មដោយឥតគិតថ្លៃ។

ចែករំលែកអត្ថបទនេះ